បប្រាសាទខ្មែរ ជាទូទៅបែរមុខឆ្ពោះទៅទិសខាងកើត ហើយមានអ័ក្សកើត-លិច តាមគន្លងនៃដំណើរព្រះអាទិត្យ។ ទិសកើតឬហៅថាទិសបូព៌ មានអត្ថន័យថា ខាងដើម, ខាងមុខ, ដំបូង គឺទាក់ទងដោយផ្ទាល់ទៅនឹងដំណើរព្រះអាទិត្យ ដែលធ្វើឲ្យមានថ្ងៃ និងយប់, ភ្លឺ-ងងឹត, មើលឃើញ និងមើលមិនឃើញ, ក្តៅ-ត្រជាក់,…។ ដោយអំណាចនៃព្រះអាទិត្យ ធ្វើឲ្យធម្មជាតិប្រែប្រួល ពេលយប់ងងឹតមកដល់ រុក្ខជាតិ សត្វលោក សំរាក គ្មានសកម្មភាព ខុសផ្ទុយស្រឡះពីពេលថ្ងៃ ពិសេសគឺពេលព្រឹកព្រលឹម។ នោះគឺជាអំណាចនៃកាំរស្មីដំបូងនៃព្រះអាទិត្យ តាមរយៈការធ្វើរស្មីសំយោគ។
ការទទួលពន្លឺទីមួយ ពន្លឺដំបូងគេនេះ ហាក់ដូចជាបានចាប់កំណើតឡើងវិញ បានទទួលបន្តដំណើរការឡើងវិញ ក្រោយពីលួងលក់ក្នុងភាពងងឹតនៃស្បៃរាត្រីអន្តកាល ដែលមិនគ្រាន់សកម្មភាពនៃចលនាក្រោមបញ្ជានៃខួរក្បាលនៃការយល់ដឹងប៉ុណ្ណោះទេ វាគឺជាចលនានៃធម្មជាតិផ្តើមឲ្យមានភាពរុងរឿងលូតលាស់នៃរូបរាងកាយ មនុស្សសត្វ រុក្ខជាតិ។ នោះហើយគឺជាគំនិតបំណងប្រាថ្នាដែលមនុស្សចង់បានពីអាទិទេព។ នៅក្នុងគំនិតនេះ ទ្វារប្រាសាទត្រូវបានបែរទៅទិសខាងកើត ជាមួយនឹងការគិតថា ពន្លឺចែងចាងដំបូងនៃព្រះអាទិត្យ បានចូលទៅដាស់ រូបសំណាកទាំងឡាយជាតំណាងអាទិទេព ដែលដាក់តំកល់ក្នុងប្រាសាទសក្ការៈនោះ ឲ្យទទួលបានពន្លឺ និងកាន់តែមានឫទ្ធានុភាពខ្លាំងក្លាអស្ចារ្យ ។
ក្រៅពីលក្ខ័ណ្ឌប្រាសាទដែលត្រូវឲ្យមានទ្វារនៅទិសខាងកើតដោយមានទំនាក់ទំនងជាមួយពន្លឺព្រះអាទិត្យនោះ ក៏មានប្រាសាទមួយចំនួន ដែលគេបានសាងសង់ដោយមិនបានអនុវត្តទៅតាមក្បួនច្បាប់នេះ គឺជាករណីលើកលែង ដោយមានការទាក់ទងទៅនឹងជំនឿនិកាយសាសនានៃព្រហ្មញ្ញសាសនា ដូចជានិកាយព្រះវិស្ណុប្រកាន់នៅទិសខាងលិច ឬបែរមុខតម្រង់ទៅទិសខាងលិច។ ជួនកាលការដែលបែរមិនទៅចំទិសខាងកើតគឺជាកំហុសខុសឆ្គងកើតឡើងដោយការវាស់ស្ទង់ ឬក៏រេទៅតាមស្ថានភាពភូមិសាស្រ្ដ ដែលជៀសពុំរួច។
ព្រះអាទិត្យរះ ផុតជើងមេឃ |
អត្ថបទ “ប្រាសាទ”៖
១. | អ្វីទៅជាប្រាសាទ? |
២. | ទស្សនៈនិងមុខងារប្រាសាទ |
៣. | ទស្សនៈនៃការបង្កើតរូបរាងប្រាសាទ |
៤. | ការកំណត់ទីតាំងសាងសង់ប្រាសាទ |
៥. | ការកំណត់ទិសសាងសង់ប្រាសាទ |
៦. | ការរៀបចំដើម្បីសាងសង់ប្រាសាទ |
៧. | មណ្ឌល (Mandala) ប្រាសាទខ្មែរ |
៨. | មណ្ឌប (Mandapa) ប្រាសាទខ្មែរ |
មតិ