កក្ងានព្រៃ ដែលត្រូវបានគេហៅបានម្យ៉ាងទៀតថាជាហង្ស ជាប្រភេទបក្សីក្នុងពពួកសកុណជាតិ មានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែក្បាលមានសិរ ចំពុះរៀវស្រួចខាងចុងបន្តិច មានកមូលវែង ដែលស្លាបច្រើនតែមានសម្បុរសភ្លឺ ឬសម្បុរលឿង។ ដោយមកពីមានសត្វហង្សដែលខ្លះមានសម្បុរស្លាបពណ៌លឿងនេះហើយ ទើបក៏មានឈ្មោះផងដែរថា សុវណ្ណហង្ស។ សត្វហង្សនេះ ត្រូវបានបុព្វបុរសយើងយកមកឆ្លាក់ជាប់នឹងប្រាសាទតាំងពីនៅសម័យនគរភ្នំមកម្លេះ ជាតឹកតាងគឺឃើញមាននៅប្រាសាទគោកព្រះធាតុ នៅចង្កេះភ្នំហាន់ជ័យប៉ែកខាងកើត ជិតច្រាងទន្លេមេគង្គ ប៉ែកខាងជើងទីរួមខេត្តកំពង់ចាម។
|
ប្រសាទគោកព្រះធាតុក្នុងឆ្នាំ ២០០០ គ.ស |
|
សត្វហង្សឆ្លាក់នៅផ្នែកខាងលើនៃក្បាលជញ្ជាំងប្រាសាទ |
អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖
មតិ