តតាមការសង្កេត សត្វហង្សត្រូវបានឃើញមានឆ្លាក់នៅតាមប្រាសាទជាច្រើន តាំងពីចាប់ផ្តើមមានប្រាសាទសក្ការៈ។ យើងសូមមិននិយាយពីសំណង់ប្រាសាទដែលដំបូងឡើង ត្រូវបានសាងសង់អំពីឈើនោះទេ ព្រោះបណ្តាសំណង់ទាំងអស់នោះពុំបាននៅសេសសល់រហូតមកដល់សព្វថ្ងៃឡើយ។ មូលហេតុដែលពុំមាននៅគង់វង្សរហូតដល់សព្វថ្ងៃនេះ គឺដោយកាលនោះជាប្រភេទសំណង់ស្រាល គឺថ្វើអំពីឈើប្រក់ក្បឿង និងទទួលការបាត់បង់ដោយសារកត្តាច្រើនយ៉ាងមានជាអាទិ៍គឺ ដោយសំណង់ប្រាសាទអំពីឈើគឺពិតជានឹងត្រូវខូចពុកផុយទៅតាមពេលវេលា មិនអាចនៅយូរអង្វែងបានឡើយ, ប្រាសាទនៅសម័យនគរភ្នំ ឬហ្វូណន ដំបូងច្រើនសង់នៅតាមទំនាបដីសណ្ត ងាយនឹងរងគ្រោះដោយទឹកជោរជន់ឡើងលិចតាមឆ្នាំ, ហើយកត្តាមួយទៀតគឺរងវិនាសកម្មដោយសង្រ្គាមនាសម័យកាលបន្តបន្ទាប់មក។ ចំពោះសំណង់ធ្ងន់គឺសំណង់ប្រាសាទដែលធ្វើអំពីឥដ្ឋនិងថ្ម ក្រៅពីប្រាសាទគោកព្រះធាតុ ដែលបានរៀបរាប់នៅអត្ថបទមុន ឃើញមាននៅប្រាសាទនៅតំបន់សំបូរព្រៃគុកក្នុងខេត្តកំពង់ធំ, ប្រាសាទបាយ៉ង់ក្នុងខេត្តតាកែវ ដែលសុទ្ធតែជាប្រាសាទនៅក្នុងសម័យចេនឡា។
នៅសម័យអង្គរ សត្វដែលត្រូវបានភ្ជាប់ទៅក្នុងរឿងទេវកថានេះ មានឃើញលេចឡើងច្បាស់នៅប្រាសាទបន្ទាយស្រី។ ហង្សនៅប្រាសាទបន្ទាយស្រីនេះ មានឆ្លាក់នៅហេាជាងផ្នែកខាងកេីតនៃបណ្ណាល័យខាងជេីង ជារូបភាពកំពុងហោះហេីរជាច្រេីននៅកុ្នងព្រៃពីលេីក្បាលមនុស្ស និង សត្វ។ ហង្សបីទ្រជម្រកនាងស្រីគ្រប់លក្ខណ៌ និងហង្សពីរត្រដាងស្លាបនៅផ្នែកខាងលេីនៃជញ្ជាំង។ ក្នុងសម័យអង្គរនេះគេក៏ឃើញមានសត្វហង្សជាជំនិះរបស់ព្រះព្រហ្ម ហើយក៏មានហង្សជាជំនិះព្រះភិរុណផងដែរ។ ជាពិសេសរូបចម្លាក់បន្តប់ដាក់នៅតាមជ្រុងៗនៃថ្នាក់របស់ប្រាង្គ ដែលត្រូវបានអ្នកស្រុកហៅថាដុំសំបកត្រពាំង ព្រោះវាមានរូបរាងស្រដៀងទៅនឹងស្រទបសំបកត្រពាំង ដូចជានៅតាមប្រាសាទមួយចំនួននៃរចនាបថបាយ័ន។
ប្រាសាទគោកព្រះធាតុ ពេលដែលជួសជុលជិតរួចរាល់ |
ប្រាសាទយាយព័ន្ធក្នុងក្រុមប្រាសាទសំបូរព្រៃគុកខាងត្បូង និងសត្វហង្ស |
រូបចម្លាក់សត្វហង្សនៅក្បាលជញ្ជាំងប្រាសាទបាយ៉ង់ ដែលបារាំងបានគូរ |
ប្រាសាទបាយ៉ង់ ដែលនៅឃើញមានចមលាក់សត្វហង្ស |
អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖
១. | តើមានចម្លាក់សត្វហង្សនៅជាប់ប្រាសាទតាំងពីពេលណា? |
២. | ប្រាសាទណាខ្លះដែលមានសត្វហង្ស? |
៣. | សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ |
៤. | ជំនឿដែលទាក់ទងនឹងសត្វហង្ស |
៥. | សត្វនាគ និង ជំនឿ |
៦. | មករ (Makara) |
៧. | សត្វគ្រុឌ និង ជំនឿ |
មតិ