មករជាពាក្យសំស្រ្កឹត (Makara) សំដៅទៅលេីសត្វមួយប្រភេទរស់នៅក្នុងទឹកសមុទ្រ ឬអារ័ក្សទឹក ដែលត្រូវបានហូរចូលមកស្រុកខ្មែរ តាមរយៈការទទួលឥទ្ធិពលពីឥណ្ឌា និងត្រូវបានថែរក្សាប្រេីប្រាស់ក្នុងសិល្បៈសំណង់សាសនាជាទូទៅ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ចម្លាក់សត្វមករ ដែលមានវ័យចំណាស់ជាងគេនោះ គឺមាននៅក្នុងតំបន់វាលទំនាបនៃអាណាចក្រនគរភ្នំ។ មករ ក្នុងសិល្បៈខ្មែរដំបូង មានខ្លួនធំក្បាលខ្លីក្រមុប ធ្មេញ និងចង្កូមស្ញាញគួរសម្បេីម ជាសត្វសំយេាគរវាង ក្រពេី និងដំរី ដេាយមានប្រម៉េាយលេីកឡើង, មានស្រកាពេញខ្លួន, កន្ទុយរមូរដូចកន្ទុយសត្វក្ងោកឈ្មោល និងជើងមានក្រញ៉ាំដូចក្រញ៉ាំជើងបក្សី។ ជនជាតិខ្មែរច្រើនហៅសំដៅទៅដល់ត្រីថ្ករ ហើយច្រើនតែនិយាយថាឆ្លាមមករ។ ទន្ទឹមនឹងនេះដែរ ត្រូវបានគេយកទៅដាក់នៅឈ្មោះខែមួយក្នុងចំណោមខែទាំង១២នៃឆ្នាំ ហៅមករៈ ឬមកររាសី ហើយប្រើប្រាស់រហូតដល់សព្វថ្ងៃ។ នោះគឺខែមករា ជាខែទី១នៃឆ្នាំតាមសូរ្យ គតិ។ សត្វមករដែលកេីត មានជាដំបូងចំពោះសំណង់ប្រាសាទគឺនៅសម័យកាលនៃរចនាបថថលា្លបរិវ័ត ឬក៏អាចមុននេះ ដេាយឃេីញមានរូប ចម្លាក់មករនេះ នៅតាមចម្លាក់ផ្សេងៗទៀតនៅក្នុងសម័យនគរភ្នំនេះដែរដូចជា តាមឯកសារប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យដឹងថា ផ្ទះអ្នកមានស្តុកស្តម្ភ ឬផ្ទះនាមុឺនមន្ត្រី ត្រូវបានឃើញមានចម្លាក់រូបមករនេះនៅលើដងក្តារផ្នែកខាងក្រោមនៃហោជាងផ្ទះផងដែរ។ ប្រភពនៃមករមានមែកធាងពី សិល្បៈឥណ្ឌាាភាគខាងត្បូង ដូចជានៅផ្ដែរទ្វារប្រាសាទទុគ៌ា នៅនឹងទម្រសរសរពេជ្រនៃប្រអប់ទ្វារប្រាសាទ មេគូតិ ក្នុងខេត្ដ អៃហូជេរបស់ឥណ្ឌាខាងត្បូង គឺជាសត្វអច្ឆរិយៈ ដែលគេបានប្រឌិតឡេីង ដេាយមូលហេតុ ជំនឿសាសនា ដែលអាចហៅថាជាសត្វក្នុងរឿងទេវកថា ព្រោះសត្វនេះជាជំនិះរបស់ព្រះនាងគង្គា។ សត្វមករនេះក៏ត្រូវបានយកទៅឆ្លាក់រចនាជាទម្រង់ខុសៗគ្នាខ្លះនៅបណ្តាប្រទេសតំបន់អាសុី ពិសេសគឺក្នុងភូមិភាគអាសុីអគ្នេយ៍។ លេីបរិបទសង្គមធម៌ វប្បធម៌ខ្មែរ ដែលជានិច្ចកាលតែងតែគិតគូរចំពោះជីវិតប្រចាំថ្ងៃ ក៏ដូចក្នុងវិស័យជំនឿសាសនា ជាមូលហេតុចម្បងនៃការនិយមសត្វមករ ជារូបតំណាងឲ្យទឹក ភាពត្រជាក់ជុំ មិនខុសគ្នាពីនាគ (Nāga) ទេ តែនាគគឺជាសត្វតំណាងឲ្យម្ចាស់ស្រុក បានកើតមានតាំងពីសម័យនោះមក។ ម៉្យាងទៀតលេីប្រព័ន្ធគំនិត ឬទស្សនៈស្ដីពីលេាក នាសតវត្ស ទី៥-៦ នៃគ្រិស្តសករាជ ខ្មែរបុរាណបានប្រដូចសត្វមករនេះ ទៅនឹងសត្វក្រពេីទឹកសាប ក្រពេីភ្នំដែរ ដែលមានលក្ខណៈជាជំនឿជីវចលនិយម ។
|
រូបភាពសត្វមករ ដំបូងគេនៅកម្ពុជា |
|
រូបភាពសត្វមករ នៅផ្តែរទ្វារប្រាសាទ |
|
រូបភាពមករ នៅមាត់បង្ហូរទឹកចេញ |
អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖
គង្គា, ទេវកថា, នគរភ្នំ, នាគ, ប្រាសាទ, មករ, មករា, សត្វ, សាសនា, សូរ្យគតិ
មតិ