Skip to main content

Posts

Showing posts from August, 2019

ប្រាង្គ

ជជាទូទៅ ប្រាង្គគឺជាសំណង់មានបន្ទប់រាងជាគូបនិងច្រកទ្វារនៅទិសខាងកើត ដែលនៅពីលើបន្ទប់នេះមានបន្តប់ឡើងនូវជាន់ថ្នាក់បន្តបន្ទាប់រាងក្រឡោ ហើយចេះតែរួមតូចទៅៗ ដែលកំណត់ថាជារចនាសម្ពន័្ធនៃដំបូល និងបានបញ្ចប់ដោយទៅទល់គ្នានឹងកំពូលរាងផ្កាឈូក។ ចំពោះសំណង់ធ្វើអំពីអ្វីក៏ដោយ ការបង្កើតដំបូលជាថ្នាក់ៗបង្រួមច្រើនថ្នាក់ គឺសំដៅទៅលើភាពខ្ពស់នៃភ្នំមេរុ ឬជានិមិត្តរូបនៃភ្នំព្រះសុមេរុទីលំនៅដ៏សុខដុមនៃព្រះអាទិទេព។ ចំនួនដំបូលតែងតែជាចំនួនសេស និងឆ្លុះបង្ហាញពីឋានៈនៃអាទិទេពលោកគង់នៅ។ កំរិតភ្នំមេរុទាបជាងគេ គឺត្រូវមានបីថ្នាក់។ ដូចនេះហើយបានជាប្រាង្គគឺជាសំណង់សំរាប់ធ្វើការគោរពបួងសួងដល់ព្រះអាទិទេពព្រហ្មញ្ញសាសនា និងក្រោយមកក៏ជាកន្លែងគោរពសក្ការៈបូជាទាំងផ្នែកព្រះពុទ្ធសាសនាផងដែរ។ ប្រាង្គជាធាតុមួយដ៏សំខាន់ នៅក្នុងស្ថាបត្យកម្មប្រាសាទខ្មែរ គឺជាកន្លែងដែលសម្បូរទៅដោយការរចនានិងបន្តប់បន្ថែមចម្លាក់ផ្សេងៗ។ នៅតាមជ្រុងទាំងបួនតែងមានល្បាក់សារពើសូត្រតាំងពីតួប្រាសាទរហូតទល់គ្នានឹងកកំពូល។ ចំពោះតួប្រាង្គក៏មានការវិវត្តន៍ពីទ្វារពិតមួយទ្វារបញ្ឆោតបី ទៅទ្វារពិតពីរឬទ្វារពិតទាំងបួន។ ប្រាង្គខ្លះក៏មានបន្ថែមអន្តរសាលា ខ្លះទៀតក៏មានបន្ថែមមណ្ឌបមកខាងមុខទៀត...។ ប្រាង្គ